ប្រទេសថៃ:

កែទម្រង់ច្បាប់ស្តីពីទំនាក់ទំនងការងារ ដើម្បីផ្តល់សិទ្ធិដល់ពលករចំណាកស្រុកក្នុងការបង្កើត

សហជីពការងារផ្ទាល់ខ្លួន

Click here to view this petition in Englishภาษาไทย မြန်မာဘာသာစကား

ពលករ​ចំណាក​ស្រុក​ជា​ពលករ​ភាគច្រើន​ដែល​បានធ្វើការ​ក្នុង​ឧស្សាហកម្ម​អាហារ​សមុទ្រ​ថៃ​​ យុវជនយុវតីរាប់សែននាក់មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជានិងឡាវបានមកធ្វើការក្នុងរោងចក្រ

កែច្នៃពាណិជ្ជកម្ម លើទូកនេសាទ និងក្នុងកសិដ្ឋានផ្សេងៗអាហារ​សមុទ្រ​ដែល​ពួក​គេ​ចាប់​បាន

និង​កែច្នៃ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​បរទេសដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចថៃ និងអាហារសម្រាប់ប្រជាជនជុំវិញពិភពលោកយ៉ាងណាក៏ដោយច្បាប់បដិសេធយ៉ាងច្បាស់លាស់

ចំពោះសិទ្ធិពលករចំណាកស្រុកជាមូលដ្ឋានក្នុងសេរីភាពក្នុងការបង្កើតសមាគម និងការចរចាជាសមូហភាព ដែលខុសពីពលករថៃស្ថានភាពទាំងនេះបង្ហាញពីបញ្ហារ៉ាំរ៉ៃនៅក្នុងឧស្សាហកម្ម

ដែលកម្លាំងពលកម្មភាគច្រើនជាពលករចំណាកស្រុក ដូចជាឧស្សាហកម្មការកែច្នៃអាហារសមុទ្រ និងការនេសាទជាដើមច្បាប់​ថៃ​បច្ចុប្បន្ន និង​ការអនុវត្តផ្នែកពលករ​​របស់​អ្នក​ផ្គត់ផ្គង់​ថៃ​បាន​បណ្តាល

​ឲ្យ​មាន​ពលករ​ចំណាកស្រុកមិនអាចចាត់វិធានការ ដែលអាចនាំឱ្យមានលក្ខខណ្ឌការងារកាន់តែ

ប្រសើរឡើងនិងការពារការរំលោភសិទ្ធិការងារបាន រួមទាំង៖ការបង្កើតនិងជាថ្នាក់ដឹកនាំក្នុង

សហជីពពលកររបស់ខ្លួនឯង នៅខែសីហា ឆ្នាំ 2022​ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ថានឹង​ចាត់​វិធាន

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្សនេះ​រួម​បញ្ចូល​ទាំង​ការ​អភិវឌ្ឍ​ច្បាប់​សំខាន់ៗ​

ស្ដីពី​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក​ក្នុង​ការ​បង្កើត​សហជីពពលករទោះជាយ៉ាងណាក៏ដោយ​ .រ៉.

ច្បាប់ស្តីពីទំនាក់ទំនងការងារឆ្នាំ1975 មិនអនុញ្ញាតឱ្យពលករចំណាកស្រុកក្នុងការបង្កើតសហជីព

របស់​ខ្លួន ប្រសិន​បើ​ច្បាប់មួយច្បាប់​នេះ​មិន​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ពលករចំណាកស្រុកនឹងនៅតែមានហានិភ័យខ្ពស់ដើម្បី​ឱ្យ​មានការ​កេងប្រវ័ញ្ច​បន្ថែម​ទៀត សូម​ដាក់​ឈ្មោះ​របស់​អ្នក​ក្នុង​លិខិត​ចំហមួយ​ជូន​នាយក​រដ្ឋមន្ត្រី​ថៃ​ខាងក្រោម៖

សូមគោរពលោក ប្រាយុទ្ធ ចាន់អ៊ូឆា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ

ខ្ញុំ​បាទសរសេរ​សំបុត្រ​នេះ​ឡើងដើម្បី​ចូលរួមជាសំឡេងគាំទ្រចំពោះការទាមទារ​របស់​សហជីពពលករ​ក្នុង​ប្រទេសសហព័ន្ធពលកម្មអន្តរជាតិ អង្គការពលកម្មអន្តរជាតិ និងអង្គការផ្សេងទៀត

ដែលទាក់ទងនឹងផ្នែកអាជីវកម្មជាមួយនឹងសិទ្ធិមនុស្ស ក្នុងចំណុចស្តីពី​ការបដិសេធ​សិទ្ធិ​ការងារ

​មូលដ្ឋាន​របស់​ពលករ​ចំណាក​ស្រុក​ក្នុងការមាន​សេរីភាពនៅក្នុងសមាគមនិងការចរចាទាមទារជាសមូហភាព ការរើសអើងដែលត្រូវបានសរសេរបញ្ជាក់នៅក្នុងច្បាប់ការងារទំនាក់ទំនងច្បាស់លាស់បានបង្កើតប្រព័ន្ធមិនស្មើភាពជារចនាសម្ព័ន្ធដែលធ្វើឱ្យពលករចំណាកស្រុកត្រូវបានដាក់កម្រិត និងការស្វែងរកផលប្រយោជន៍ពាសពេញផ្នែកឧស្សាហកម្មដែលមានផលចំណេញយ៉ាងច្រើនរួមទាំងវិស័យអាហារសមុទ្រស្ថានភាពទាំងអស់នេះបានធ្វើអោយពលករចំណាកស្រុករាប់លាននាក់ត្រូវធ្វើកាដែលមិនតាមស្តង់ដារការងារអន្តរជាតិអប្បបរមា  ការស្វែងរកផលប្រយោជន៍មិនសមស្របយ៉ាងធ្ងន់ធ្ងរ ពលករចំណាកស្រុកវិស័យឧស្សាហកម្មនៅក្នុងអាហារសមុទ្រ និងវិស័យឧស្សាហកម្មផ្សេងទៀតក្នុងប្រទេសថៃនៅតែបន្តទោះបីជារដ្ឋាភិបាលបានព្យាយាមកែទម្រង់ច្បាប់អស់រយៈពេលជាងបី

ទសវត្សរ៍មកហើយក៏ដោយសិទ្ធិក្នុងការប្រមូលម្តុំគ្នាកាន់តែមានសារៈសំខាន់ក្នុងអំឡុងពេល

ការរាតត្បាត COVID-19 នៅក្នុងពេលវេលាបែបនេះ ពលករចាំបាច់ត្រូវមានអង្គការដែលមានឋានៈខាងច្បាប់ និងជាតំណាងយ៉ាងស្របច្បាប់ ដើម្បីជួយពួកគាត់អាចទំនាក់ទំនងពីភាពកង្វល់ និងបញ្ហាផ្សេងៗទៅកាន់និយោជក និងមន្ត្រីរដ្ឋាភិបាល និយោជក រួមទាំងរដ្ឋាភិបាលដែលចាំបាច់ត្រូវតែមានបណ្តាញទំនាក់ទំនងច្បាស់លាស់ជាមួយពលករនិងតំណាងពលកទាក់ទងអំពីបទបញ្ជារបស់រដ្ឋាភិបាលច្បាប់វិធានការប្រុងប្រយ័ត្នផ្នែកការពារសុខភាពនិងសុខមាលភាពនៅកន្លែងធ្វើការងារនិងការផ្លាស់ប្តូរនៅក្នុងសេវាកម្មរដ្ឋាភិបាល និងកិច្ចព្រមព្រៀង និងអត្ថប្រយោជន៍សុខុមាលភាពការជួលការងាររួមទាំងព័ត៌មាដែលចាំបាច់ផ្សេងទៀត រដ្ឋាភិបាលថៃត្រូវតែចាត់វិធានការជាបន្ទាន់ក្នុងការ(1)កែប្រែ.រ៉.ច្បាប់ស្តីពីទំនាក់ទំនងការងារឆ្នាំ1975 មាត្រា 88 និង 101 ដើម្បីលុបបំបាត់ការរើសអើងលើពលករចំណាកស្រុកនិងផ្តល់សិទ្ធិឱ្យពលករចំណាកស្រុក ក្នុងការបង្កើតសហជីពពលកររបស់ខ្លួនឯងនិងអាចបានទទួលជ្រើសរើសឬតែងតាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាលឬអនុគណៈកម្មាធិការរបស់សហជីព និង (2) បានបង្ហាញនូវការប្តេជ្ញាចិត្តជាសាធារណៈ ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការ​​​​ពលកម្ម​អន្តរជាតិ ILO ច្បាប់ទី  87 និង 98 និងកែលម្អច្បាប់ក្នុងប្រទេស អោយអនុលោមតាមស្តង់ដារពលកម្មអប្បបរមាដែលបានទទួលការទទួលស្គាល់យកក្នុងចំណោមប្រទេសទាំងអស់នេះ

ភ្ជាប់ច្បាប់ចម្លងទៅ:

លោក ដុន ប្រាមុតវីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស

លោក ចុតិ ក្រៃឬក រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស

លោក ស៊ូឆាត ឈុំគ្លីន រដ្ឋមន្ត្រីក្រសួងការងារ

លោក ចុរិន​ លក្សណះវិសេត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

លោក ឆ្លើមឆ័យ​  ស៊ីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍

លោក ម៉ាន័សវី ស៊ីសូដាភុន ឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិក

Powered by Neon CRM  
Neon CRM by Neon One