Click here to view this petition in English. ภาษาไทย မြန်မာဘာသာစကား
ពលករចំណាកស្រុកជាពលករភាគច្រើនដែលបានធ្វើការក្នុងឧស្សាហកម្មអាហារសមុទ្រថៃ យុវជនយុវតីរាប់សែននាក់មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជានិងឡាវបានមកធ្វើការក្នុងរោងចក្រ
កែច្នៃពាណិជ្ជកម្ម លើទូកនេសាទ និងក្នុងកសិដ្ឋានផ្សេងៗអាហារសមុទ្រដែលពួកគេចាប់បាន
និងកែច្នៃត្រូវបានលក់ទៅឱ្យក្រុមហ៊ុនបរទេសដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចថៃ និងអាហារសម្រាប់ប្រជាជនជុំវិញពិភពលោកយ៉ាងណាក៏ដោយច្បាប់បដិសេធយ៉ាងច្បាស់លាស់
ចំពោះសិទ្ធិពលករចំណាកស្រុកជាមូលដ្ឋានក្នុងសេរីភាពក្នុងការបង្កើតសមាគម និងការចរចាជាសមូហភាព ដែលខុសពីពលករថៃស្ថានភាពទាំងនេះបង្ហាញពីបញ្ហារ៉ាំរ៉ៃនៅក្នុងឧស្សាហកម្ម
ដែលកម្លាំងពលកម្មភាគច្រើនជាពលករចំណាកស្រុក ដូចជាឧស្សាហកម្មការកែច្នៃអាហារសមុទ្រ និងការនេសាទជាដើមច្បាប់ថៃបច្ចុប្បន្ន និងការអនុវត្តផ្នែកពលកររបស់អ្នកផ្គត់ផ្គង់ថៃបានបណ្តាល
ឲ្យមានពលករចំណាកស្រុកមិនអាចចាត់វិធានការ ដែលអាចនាំឱ្យមានលក្ខខណ្ឌការងារកាន់តែ
ប្រសើរឡើងនិងការពារការរំលោភសិទ្ធិការងារបាន រួមទាំង៖ការបង្កើតនិងជាថ្នាក់ដឹកនាំក្នុង
សហជីពពលកររបស់ខ្លួនឯង នៅខែសីហា ឆ្នាំ 2022 រដ្ឋាភិបាលថៃបានប្រកាសថានឹងចាត់វិធាន
ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនេះរួមបញ្ចូលទាំងការអភិវឌ្ឍច្បាប់សំខាន់ៗ
ស្ដីពីសិទ្ធិរបស់ពលករចំណាកស្រុកក្នុងការបង្កើតសហជីពពលករទោះជាយ៉ាងណាក៏ដោយ ផ.រ៉.ប
ច្បាប់ស្តីពីទំនាក់ទំនងការងារឆ្នាំ1975 មិនអនុញ្ញាតឱ្យពលករចំណាកស្រុកក្នុងការបង្កើតសហជីព
របស់ខ្លួន ប្រសិនបើច្បាប់មួយច្បាប់នេះមិនត្រូវបានធ្វើវិសោធនកម្ម ពលករចំណាកស្រុកនឹងនៅតែមានហានិភ័យខ្ពស់ដើម្បីឱ្យមានការកេងប្រវ័ញ្ចបន្ថែមទៀត សូមដាក់ឈ្មោះរបស់អ្នកក្នុងលិខិតចំហមួយជូននាយករដ្ឋមន្ត្រីថៃខាងក្រោម៖